]
៣០ ធ្វូ ២០១៨ | ទាញយក | 6895

(ភ្នំពេញ)៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានលើកឡើងថា ដើម្បីត្រៀមធ្វើជាម្ចាស់ផ្ទះ ព្រឹត្តការណ៍ SEA-Game 2023 ខាងមុខនេះ ភាគីពាក់ព័ន្ធទាំងអស់ត្រូវរួមគ្នា ដើម្បីឱ្យបដិសណ្ឋារកិច្ចល្អក្លាយជារបៀបវារៈជាតិ ព្រមទាំងបានស្នើឱ្យមូលដ្ឋានអាជីវកម្មទេសចរណ៍ទាំងអស់ ត្រូវខិតខំប្រឹងប្រែងផ្ដល់សេវាប្រកបដោយបដិសណ្ឋារ-កិច្ចល្អប្រកបដោយស្នាមញញឹម រួសរាយរាក់ទាក់ និងប្រកបដោយជំនាញវិជ្ជាជីវៈច្បាស់លាស់ដល់ភ្ញៀវទេសចរ។

ដើម្បីគាំទ្រក្នុងចលនាប្រឡងប្រណាំងនេះ លោក ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ បានប្រកាសឱ្យ អនុវត្តជាផ្លូវការកម្មវិធីទូរស័ព្ទឆ្លាតវៃ (Mobile Apps) ឈ្មោះថា៖ «Hospitality-Tourism &Border» ដែលភ្ញៀវទេសចរ អាចចូលរួមវាយតម្លៃបដិសណ្ឋារកិច្ចល្អរបស់មូលដ្ឋានអាជីវកម្មទេសចរណ៍ជា ០៨ភាសា (ខ្មែរ អង់គ្លេស បារាំង ចិន ជប៉ុន កូរ៉េ ថៃ និងវៀតណាម)។

ការប្រកាសរបស់លោករដ្ឋមន្រ្តី បានធ្វើឡើង ក្នុងពិធីប្រគល់ជ័យលាភីបដិសណ្ឋារកិច្ចល្អ ក្នុងវិស័យទេសចរណ៍លើកទី១ ឆ្នាំ២០១៨ អមជាមួយការប្រកាសដាក់ឱ្យដំណើរការកម្មវិធីទូរស័ព្ទ (Mobile App) ចលនាប្រឡងប្រណាំងបដិសណ្ឋារកិច្ចល្អក្នុងវិស័យទេសចរណ៍ និងច្រកទ្វារអន្តរជាតិ និងការប្រកាសចលនាប្រឡងប្រណាំង «បដិ-សណ្ឋារកិច្ចល្អក្នុងវិស័យទេសចរណ៍លើកទី២ ឆ្នាំ២០១៩» កាលពីពេលថ្មីៗនេះ នៅសណ្ឋាគារភ្នំពេញ។

កម្មវិធីទូរស័ព្ទឆ្លាតនេះ អាចផ្ដល់ភាពងាយស្រួលជូនបងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរអាចចូលរួមផ្ដល់មតិយោបល់វាយតម្លៃជារៀងរាល់ថ្ងៃម្ដងលើសេវាច្រកទ្វារអន្ដរជាតិ និងមូលដ្ឋានអាជីវកម្មទេសចរណ៍ទាំងអស់បានដោយសេរី។

សូមបញ្ជាក់ថា៖ ភ្ញៀវទេសចរអាចទាញយក (Download) កម្មវិធីនេះតាមរយៈ (App Store ចំពោះទូរស័ព្ទ IPhone តាមតំណលីង៖ https://goo.gl/CF4AMy និង Play Store តាមរយៈតំណលីង៖ https://goo.gl/W3uBxx សម្រាប់ទូរស័ព្ទ Android)៕

ឯកសារ ១ (ទំហំ: 246.70 KB | ទាញយក: 1157)
ឯកសារស្រដៀង